កន្ត្រៃកាត់ផ្សាំម៉ែកឈើ

ពត៌មានរបស់ទំនិញ

កន្ត្រៃសំរាប់ផ្សាំដើមឈើទំនើប និងទាន់សម័យ

លម្អិតពីលក្ខណៈកន្រៃ្ត៖

ម៉ូដែល ៖ SC-8201

មុខកន្ត្រៃ ៖ ផលិតអំពីដែកផ្សំម្យ៉ាងដែលធ្វើមិនអោយមានច្រេះស៊ី និងមុតល្អ

មុខកាំបិតផ្សាំ ៖ ផលិតអំពីដែកកាបូនដែលធ្វើអោយមុខកាំបិតមុត និងស្វិតមិនរិលមុខ

ដងកន្រៃ្ត ៖ ផលិតពីជ័រនីលុងធ្វើអោយដងស្វិតមិនងាយបាក់

អត្ថប្រយោជន៍ ៖ ធ្វើអោយលោកអ្នកចំនេញពេលវាលារហ័សទាន់ចិត្ត និងងាយស្រួលក្នុងការប្រើប្រាស់ ជាពិសេសលោកអ្នកដែលប្រកបអាជីពជាអ្នកផ្សាំកូនឈើលក់ ។

សំគាល់៖ 

-យើងខ្ញុំបានពិសោធន៍ដោយយកកន្តៃ្រត្រាំទឹកក្នុងរយៈពេល ៧ថ្ងៃ ជាលទ្ធផលកន្ត្រៃរបស់យើងខ្ញុំមិនមានច្រេះស៊ីឬខូចខាតទ្បើយ ព្រោះកន្រ្តៃម៉ូដែលSC-8201ផលិតទ្បើងផ្តោតទៅលើគុណភាពជាចំបង។

-ថែមជូន ស្គុតរំផ្សាំមួយដុំស្មើតម្លៃ 4$ និង មានធានាក្នុងរយះពេលមួយខែ

                                   ​​​​   

                            សេចក្តីណែនាំអំពីរបៀបធ្វើសកម្មភាពផ្សាំ:

ក) បន្ទាប់ពីអ្នកបានជ្រើសរើសយកម៉ែកពូជល្អអាយុយ៉ាងតិច 1 ឆ្នាំ, យ៉ាងហោចណាស់ 2 ផ្នែកនៃម៉ែកពូជខាងលើ​

     -កាត់ម៉ែកពូជជាមួយកន្សៃកាត់ផ្សាំម៉ែកឈើ ជូតផ្លែកាំបិតជាមួយអាល់កុល(ដើម្បីកុំអោយមានបាក់តេរី)

     -បន្ទាប់ពីកាត់ យកមុខកាត់ជ្រលក់ជាមួយទឹកកំបោបើសិនជាមានកាន់តែប្រសើរដើម្បីសំលាប់មេរោគ ឬបាក់តេរីដែលនៅតោងជាប់មែកពូជ(កំបោចាស់ៗពិសារ)

ខ) រំស្គុតទៅលើកន្លែងដែលយើងកាតអោយត្រួតគ្នា 3 ទៅ 4 ដង។ 

     -ធ្វើឱ្យប្រាកដថាវាតឹង (ការពារខ្យល់ការពារទឹកទឹកបាក់តេរីឬជំងឺដទៃទៀតពីការចូលទៅក្នុងតំបន់ដែលយើងកាត់ត) ។

    - លាបកំបោនិងរុំចងចុងម៉ែកពូជម្ខាងទៀតដែលយើងផ្សាំរួច(ដើម្បីបង្ការការឆ្លងបាក់តេរី និងការពាការងាប់ម៉ែក)

គ) គ្របដណ្តប់កន្លែងដែលយើងកាត់ផ្សាំ

    - ដោយប្រើថងផ្លាស្ទីកថ្លា (ប៉្រោះទឹកក្នុងថងផ្លាស្ទីកខាងក្នុងដើម្បីរក្សាជាតិសំណើមនៅខាងក្នុង តែមិនប្រ៉ោះអោយត្រូវនិងម៉ែកផ្សាំទេ)

    - ប្រសិនបើត្រង់កន្លែងផ្សាំត្រូវពន្លឺព្រះអាទិត្យដោយផ្ទាល់មិនមានម្លប់ សូមប្រើរក្រដាសពណ៌ត្នោតដើម្បី គ្របបាំងវាសម្រាប់ការការពារកំដៅ។

ឃ) បន្ទាប់ពី 3 សប្តាហ៍

    - បើសិនជាកន្លែងផ្សាំនៅតែមើលទៅបៃតងហើយនោះវាគឺជាឱកាសដ៏ល្អមួយដែលអ្នកនឹងឃើញពន្លក់ថ្មីដែលចេញពីម៉ែកផ្សាំក្នុងរយៈពេល 4 ទៅ 8 សប្តាហ៍អាស្រ័យលើសីតុណ្ហភាព។

**ចំនុចពិសេស

- សូមចុចលើ និមិត្តសញ្ញារូបវីដេអូ នៅលើរូបភាពធំខាងលើ ផ្នែកខាងក្រោមស្តាំ ដើម្បីពិនិត្យមើលភាពពិតជាក់ស្តែងនៃផលិតផល